បាក់ច្រាំងទន្លេសម្លាប់មនុស្ស៣នាក់និងខូចខាតផ្ទះសម្បែងអស់ចំនួន៥ខ្នងនៅខ្សាច់កណ្តាល

មនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាក់ច្រាំងទន្លេនៅចំណុចឡឥដ្ឋ ឋិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ ។
ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ច្រាំងទន្លេនេះ រួមមាន ៖ ១-ឈ្មោះ ប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ, ២-ឈ្មោះ ចេក ព្រីង ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន និង៣-ឈ្មោះ ចេក ឆូយ ភេទប្រុស អាយុ១ឆ្នាំ ត្រូវជាចៅ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រៅពីមានមនុស្សបាត់បង់ជីវិត គឺផ្ទះសម្បែង និងសម្ភារៈមួយចំនួនក៏បានទទួលរងការខូចខាតផងដែរ ដូចជា ផ្ទះចំនួន៣ខ្នងបានបាក់ចូលទៅក្នុងទន្លេទាំងស្រុង និងផ្ទះ២ខ្នងទៀតបានបាក់អស់មួយចំហៀង ព្រមទាំងទោចក្រយានយន្តមួយគ្រឿង ។
ទោះយ៉ាងណា សមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុលម្អិតអំពីទំហំនៃការខូចខាតក្នុងហេតុការណ៍បាក់ច្រាំងទន្លេនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនេះ ៕
Source from: www.dtn7.com