សមត្ថកិច្ចចម្រុះឡោមព័ទ្ធផ្ទះលោក ឃិន ម៉េងស្រេង មេបញ្ជាការយោធា ខេត្តមណ្ឌលគិរី ដោយសង្ស័យពីករណី លួចលាក់ឈើខុសច្បាប់
ខេត្តមណ្ឌលគិរី៖មានដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយដែលលេចធ្លាយចេញពីមន្ត្រីធំៗមួយចំនួនអំពីករណីដែលកម្លាំងចម្រុះខេត្តមណ្ឌលគិរីដឹកនាំដោយខេត្តមណ្ឌលគិរី ៖ មានដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលលេចធ្លាយចេញពី មន្ត្រីធំៗមួយចំនួន អំពីករណីដែលកម្លាំងចម្រុះ ខេត្តមណ្ឌលគិរី ដឹកនាំដោយ ព្រះរាជអាជ្ញា បានសុំចូលឆែកឆេរផ្ទះលោក ឃិន ម៉េងស្រេង ជាមេបញ្ជាការយោធាខេត្តមណ្ឌលគិរី ដោយសង្ស័យថា មានលួចលាក់ទុក ឈើប្រណិតខុសច្បាប់ កាលពីរសៀលម៉ោង ២និង១០ នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប៉ុន្តែម្ចាស់ផ្ទះបានបិទទ្វារចាក់សោ សមត្ថកិច្ចមិនអាចចូលបានទេ។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិត ពីបញ្ហានេះនៅឡើយទេ ដោយសមត្ថកិច្ចចម្រុះ គ្រាន់តែដាក់ការសង្ស័យ សុំចុះត្រួតពិនិត្យប៉ុណ្ណោះ ព្រោះគេដឹងថា លោក ឃិន ម៉េងស្រេង ជាមេយោធាដ៏មានអំណាច គ្មាននរណហ៊ានប៉ះពាល់ទេ។ ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរិ បានទទួលស្គាល់គ្រប់ៗគ្នាថា លោក ឃិន ម៉េងស្រេង បានចាត់តាំងឲ្យមានបណ្តាញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំ ប្រចាំខេត្តមណ្ឌលគិរី ឡើងដុះស្លែទៅហើយ គ្មាននរណាហ៊ានក្អកជាមួយទេ។
សូមរំលឹកថា លោក ឃិន ម៉េងស្រេង បានឡើងធ្វើជាមេយោធា ខេត្ដមណ្ឌលគិរី ជំនួសលោក មាស នាក់ ដោយពុំសូវមានការគាំទ្រ ពីមន្ដ្រីតូចតាចនោះទេ ប៉ុន្តែដោយសារ អំណាចទឹកលុយ លោក ឃិន ម៉េងស្រេង អាចរត់រកខ្សែទុយោ ជួយអន្តរាគមន៍ រហូតបានឡើងកាន់តំណែង ដ៏មានអំណាចមួយនេះ ។ លោក ឃិន ម៉េងស្រេង មានមហិច្ឆតា ជ្រែយកតំណែង របស់លោក មាស នាក់ ជា មេយោធាខេត្ដមណ្ឌលគិរី រាប់សិបឆ្នាំមកហើយ ប៉ុន្ដែមិនបានសម្រេច ជោគជ័យ ដោយសារតែមន្ដ្រី នៅក្នុងខេត្ដមិនសូវគាំទ្រគាត់ ។
លោក ឃិន ម៉េងស្រេង បានបាត់ខ្លួនមួយរយៈ ពីខេត្ដមណ្ឌលគិរី បន្ទាប់ពីគាត់បានសុំអន្ដរាគមន៍ ពីមន្ដ្រីមានអំណាចមួយចំនួន ទៅកាន់តំណែង ក្នុងអង្គភាពអភិវឌ្ឍន៍ នៅតាមតំបន់ព្រំដែន ដែលពេលនោះ គាត់បានឡើងស័ក្ដិ ជាឧត្ដមសេនីយ៍ត្រី ងាយស្រួលរត់ការ យកតំណែងជា មេយោធាខេត្ដមណ្ឌលគិរី រហូតបានសម្រេចជោគជ័យ។ លោក ឃិន ម៉េងស្រេង ធ្លាប់មានប្រវត្តិប្រើប្រាស់ កម្លាំងទាហាន និងក្រុមគ្រួសារ សាច់ញាតិ ឱ្យចូលព្រៃកាប់បំផ្លាញ ឈើនៅភូមិភាគឦសាន យ៉ាងវិនាសហិនហោច គ្មាននរណាហ៊ានប៉ះពាល់ទេ៕
Source from: watphnom-news.com

Loading...
Loading...