ឃាតកដៃឆៅប្រចាំភូមិសម្លាប់ស្ត្រីម្នាក់ ហើយអូសយកទៅកប់ក្នុងភក់ ដើម្បីបំបិទភស្តុតាង
ខេត្ដរតនគីរី៖ស្ដ្រីម្នាក់ត្រូវបានឃាតកសម្លាប់យ៉ាងអាណោចអាធ័មហើយអូសយកទៅកប់ចោលក្នុងភក់កាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ខេត្ដរតនគីរី ៖ ស្ដ្រីម្នាក់ត្រូវបានឃាតកសម្លាប់ យ៉ាងអាណោចអាធ័ម ហើយអូសយកទៅ កប់ចោលក្នុងភក់ កាលពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅភូមិលុងយុង ឃុំលុងយុង ស្រុកបរកែវ ខេត្ដរតនគីរី ផ្តើមចេញពីរឿងគំនុំ។
ស្ដ្រីរងគ្រោះមានឈ្មោះ ទឹង ប៉ាន់ អាយុ ៤៣ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ-ឃុំ លុងយុង ហើយសមត្ថកិច្ចជំនាញ ដែលបានពិនិត្យសាកសព និងស្រាវជ្រាវករណីនេះ បានឲ្យដឹងថា ករណីឃាតកម្មនេះ បណ្ដាលមកពីរឿងគំនុំ ហើយជនសង្ស័យ ត្រូវបាននគរបាល កំណត់មុខសញ្ញាអស់ហើយ កំពុងស្វែងរកចាប់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់។
បុរសម្នាក់ឈ្មោះ រមាម ពាម អាយុ ៤០ឆ្នាំ ជនជាតិទំពួន ជាប្ដីស្ដ្រីរងគ្រោះ បានឲ្យដឹងថា ក្រោយពេលបាត់ប្រពន្ធ ពីផ្ទះយូរពេក គាត់ក៏ដើររកស្រាប់តែ ជួបជនដៃដល់ ហើយពេលនោះជនដៃដល់ បានស្ទុះយកដំបងឈើ វាយគាត់ត្រូវដៃនិងខ្លួន ។ ភ្លាមនោះ គាត់ក៏ប្រតាយប្រតប់ ជាមួយជនដៃដល់ ទើបជននេះរត់គេចខ្លួន ចោលស្បែកជើង ១គូ និងដំបងឈើ ។
ក្រោយមកប្ដីស្ដ្រីរងគ្រោះ ក៏យកស្បែកជើងនិងដំបង ទៅប្ដឹងនគរបាលប៉ុស្ដិ៍ ឃុំលុងយុង អំពីរឿងហេតុដែលបានកើតឡើង ហើយនគរបាលប៉ុស្ដិ៍ រួមទាំងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏បាននាំគ្នាដើររកស្ត្រីរងគ្រោះ គ្រប់ច្រកល្ហក ទើបប្រទះឃើញ ដេកស្លាប់នៅក្នុងភក់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
នគរបាលនិងព្រះរាជអាជ្ញារង បានពិនិត្យសាកសព និងសាកសួរព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ ទើបសន្និដ្ឋានថា ជនសង្ស័យ ជាមនុស្សខិលខូច នៅក្នុងភូមិលុងយុង ដែលកន្លងមក គ្រួសារជនរងគ្រោះ បានដឹងរឿងអាស្រូវ របស់ជនសង្ស័យជាច្រើន ហើយមិនចូលចិត្ដ ជនសង្ស័យនោះទេ ជាហេតុនាំឱ្យជនសង្ស័យ ចងគំនុំគុំជាមួយ គ្រួសារជនរងគ្រោះ រហូតមក៕
Source from: watphnom-news.com



Loading...
Loading...