មនុស្សជាង ៧០០ នាក់ស្រាតហែលទឹក ដើម្បីទំនុកចិត្តខ្លួនឯង និងមិត្តភាពយូរអង្វែង

ក្រុងស៊ីដនី ៖ តាមប្រភពព័ត៌មានបរទេស បានប្រាប់ឲ្យដឹងថា មានមនុស្សជាង ៧០០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ ស្រាតហែលទឹក ដែលមានឈ្មោះថា "ស្គមស្គាំងស៊ីដនី" "Skinny Sydney" នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ជាការ បង្ហាញនូវសកម្មភាព មិត្តភាព និងរាងកាយរឹងមាំ ទំនុកចិត្តខ្លួនឯង។
កាលពីវេលាម៉ោង ៨ព្រឹក មានមនុស្សជាង ៧០០ នាក់បានចាប់ផ្តើម ដោះសម្លៀកបំពាក់ ទាំងអស់គ្នាហើយចុះហែលទឹក ដែលមានចម្ងាយ ៩០០ ម៉ែត្រនៅលើឆ្នេរ Tasman ស្ថិតនៅទីក្រុងស៊ីដនី។
សកម្មភាពនេះ គឺជាការឆ្លើយតបទៅនឹង ព្រឹត្តិការណ៍ "ស្គមស្គាំងស៊ីដនី" "Sydney Skinny" ជំរុញឲ្យមនុស្ស យកឈ្នះរូបរាងអន់ខ្លួនឯង និងបង្កើកមិត្តភាពយូរអង្វែង។ មនុស្សជាច្រើន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺចង់បង្ហាញពីសកម្មភាព មិត្តភាពនិងរាងកាយរឹងមាំ ទំនុកចិត្តខ្លួនឯង ក្នុងរដូវក្តៅ នៅប្រទេសអូស្ត្រាលី៕
Source from: watphnom-news.com