នាង Yu Tai Ayu បវរកញ្ញាឆ្នាំ២០១៤ របស់ចិន បង្ហាញរូបអាក្រាត តាមប្រព័ន្ធអនឡាញ

ប្រទេសចិន ៖ តាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្ត របស់បរទេស នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ បានប្រាប់ឲ្យដឹងថា នាង Yu Tai Ayu ដែលជា បវរកញ្ញា Miss Universe ២០១៤ របស់ចិន បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ចំពោះការបញ្ចេញ រូបអាក្រាត ស្ទើរទាំងស្រុង ជាមួយអាវរោមសត្វ ធ្វើឲ្យប្រុសៗឈ្លក់វង្វេង។
ប្រភពខាងលើបានឲ្យដឹងថា នាង Yu Tai Ayu បានបង្ហាញភាពសិចស៊ី ជាមួយអាវរោមសត្វ ពណ៌ទឹកប៊ិច ជាសាធារណៈ លើកទី ១ បន្ទាប់ពីនាង បានជាប់ជាបវរកញ្ញា Miss Universe ២០១៤ ។ រូបភាពនេះទទួលបាន ការចាប់អារម្មណ៍ពីអ្នកនិយមលេង តាមប្រព័ន្ធអនឡាញ រាប់លាននាក់ចូលទស្សនា តែក្នុងរយៈពេល ប៉ុន្មាននាទីប៉ុណ្ណោះ៕
Source from: watphnom-news.com