ស្គាល់គ្នា ២ខែ បបួលទៅដើរលេងកោះពេជ្រ ដល់កន្លែងស្ងាត់ លូកសុដន់និងប្រដាប់ភេទ
រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់អាយុទើបតែ១៨ឆ្នាំត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ អាយុទើបតែ ១៨ឆ្នាំ ត្រូវសមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី រំលោភផ្លូវភេទ ទៅលើក្មេងស្រីម្នាក់ មិនទាន់គ្រប់អាយុ ដោយស្ទាបច្របាច់សុដន់ និងលូកប្រដាប់ភេទ ពេលទៅដើរលេង នៅកោះពេជ្រ។
ជនសង្ស័យមានឈ្មោះ អាន បញ្ញាពេជ្រ ហៅ ញ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ ៩បេ ផ្លូវលេខ ២៣៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មុខរបរសិស្ស ត្រូវក្រុមគ្រួសារជនរងគ្រោះ ឃាត់ខ្លួនកាលពីម៉ោង ១៦និង៣០ នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ យកមកប្រគល់ឲ្យសមត្ថកិច្ច ករណីរួមភេទជាមួយអនីតិជន អាយុក្រោម ១៥ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅកោះពេជ្រ។
នារីរងគ្រោះ មានឈ្មោះ រ.ដ.ន អាយុ ១៣ឆ្នាំ មុខរបរជាសិស្ស បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣៧ ផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។តាមការបំភ្លឺរបស់ ឈ្មោះ រ.ដ.ន និងចម្លើយរបស់ឈ្មោះ អាន បញ្ញាពេជ្រ ហៅ ញ៉ា បានសារភាពថា ពួកគេបានស្គាល់គ្នាជាងពីរខែមកហើយ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ពួកគេបាននាំគ្នា ទៅដើរលេងនៅកោះពេជ្រ ពេលទៅដល់កន្លែងស្ងាត់ ឈ្មោះ អាន បញ្ញាពេជ្រ បានអោបថើប រួចយកដៃលូកច្របាច់សុដន់ និងលូកចូលប្រដាប់ភេទនាង៕
Source from: watphnom-news.com

Loading...
Loading...