មកពីមើលល្ខោនឡានបើកបុកនិងកិនប្រពន្ធខ្ទេចក្បាល ហើយប្តីនិងកូនតូចរងរបួសធ្ងន់
ខេត្តកណ្តាល៖បុរសម្នាក់បានជិះម៉ូតូឌុបប្រពន្ធនិងកូនត្រឡប់មកពីមើលល្ខោនបានដួលម៉ូតូហើយឡានធំមកពីក្រោយជាន់ហ្វ្រាំងមិនទាន់បានបើកកិនបណ្តាលឲ្យខេត្តកណ្តាល ៖ បុរសម្នាក់បានជិះម៉ូតូ ឌុបប្រពន្ធនិងកូន ត្រឡប់មកពីមើលល្ខោន បានដួលម៉ូតូហើយឡានធំ មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ បានបើកកិនបណ្តាលឲ្យ កូនប្រុសអាយុ ៦ឆ្នាំ រងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ ត្រូវរថយន្តកិនខ្ទេចក្បាល កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ១ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ស្ត្រីរងគ្រោះមានឈ្មោះ សឿន វិត អាយុ ៣៨ឆ្នាំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ ហើយបុរសជាប្តី មានឈ្មោះ អៀង ចាន់ថន អាយុ ៤៥ឆ្នាំ និងកូនប្រុសឈ្មោះ អៀង ចាន់ថារ៉ូ អាយុ ៦ឆ្នាំ ២នាក់ឪពុកនិងកូន រងរបួសធ្ងន់ត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។ សាក្សីបានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូសង់កូរ៉េមួយគ្រឿង ឌុបគ្នាចេញមកពីមើលល្ខោន នៅប្រាសាទតាលន់ ត្រឡប់ទៅផ្ទះវិញ ក្នុងទិសដៅពីលិចទៅកើត ។
ពេលទៅដល់កន្លែងកើតហេតុ មិនដឹងជាប៉ះជាមួយស្អីនោះទេ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយខ្ទាតស្ត្រីជាប្រពន្ធទៅលើផ្លូវ ស្រាប់តែមានរថយន្តធុនធំ បើកពីក្រោយទៅដល់ បុក និងកិនស្ត្រីរងគ្រោះខ្ទេចក្បាល ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ បន្ទាប់មករថយន្តបង្ក បានបើកគេចបាត់តែម្តង ដោយសារចំណុចគ្រោះថ្នាក់ ជាកន្លែងស្ងាត់ ហើយយប់ងងឹតទៀត តែសាក្សីមួយចំនួន សង្ស័យថា ជារថយន្តកុងតឺន័រ ៕
Source from: watphnom-news.com


Loading...
Loading...