ចាប់រំលោភកុមារីអាយុ ១២ឆ្នាំ បានសម្រេចចំនួន ៣លើក ត្រូវបានម្តាយនាងមកទាន់

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីចាប់រំលោភកុមារីអាយុ ១២ឆ្នាំ បានសម្រេចចំនួន៣ លើក ត្រូវបានម្តាយនាងមកទាន់ កាលពីវេលាម៉ោង១១ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច បើទោះបីជាមានការសម្របសម្រួល បង់លុយឲ្យគ្រួសារ ក្មេងស្រីរងគ្រោះ មួយចំនួនរួចហើយក៏ដោយ។
ជនសង្ស័យមានឈ្មោះ ព្រុំ ចិន្តា អាយុ ២៧ឆ្នាំ មានទីលំនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច និងកុមារីរងគ្រោះ មានឈ្មោះ សហ អាយុ ១២ឆ្នាំ រស់នៅក្នុងស្រុកកំពង់ត្រឡាច។ តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា លើកទី១ នៅវេលាម៉ោង១១ ព្រឹកថ្ងៃ ទី២០ ខែមីនា ជនសង្ស័យបានចាប់រំលោភនាង នៅក្នុងព្រៃក្រោយផ្ទះរបស់នាង ហើយបានអោយលុយនាង ៥០០រៀល លើកទី២ ថ្ងៃទី២៣ ខែមីនា បានចាប់នាងរំលោភ នៅក្រោយផ្ទះរបស់នាង កន្លែងដដែល និងលើកទី៣ ចាប់រំលោភ នៅក្នុងផ្ទះរបស់នាង ហើយត្រូវម្តាយនាងមកទាន់ ពេលនោះជនសង្ស័យ បានចុះរត់គេចខ្លួនបាត់។
បន្ទាប់មកក្រុមគ្រួសារជនសង្ស័យ បានចរចាសម្របសម្រួល បង់លុយអោយគ្រួសារ កុមារីរងគ្រោះ ចំនួន ២៥០ម៉ឺនរៀល ដើម្បីកុំអោយមានការប្តឹងផ្តល់។ តែរឿងនេះបានបែកការណ៍ ដល់សមត្ថកិច្ច ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច កសាងសំណុំរឿងបញ្ជូន ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ព្រុំ ចិន្តា បានសារភាពថា ខ្លួនពិតជាបានដេកជាមួយកុមារីរងគ្រោះ ពិតប្រាកដមែន ប៉ុន្តែមិនមានការចាប់បង្ខំឡើយ៕
Source from: watphnom-news.com