ប្រធាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់​បាន​ក្លាយជា​សេដ្ឋី​ដោយសារ​លួច​ប្រេង​កំពង់​ផែ​លក់​

ប្រធាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់​បាន​ក្លាយជា​សេដ្ឋី​ដោយសារ​លួច​ប្រេង​កំពង់​ផែ​លក់​

​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​លោក​ប្រធាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ គឺ​លោក​ ចាន់​ កាំ​ង​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ប្រធាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​រូប​នេះ​ ធ្វើ​សកម្មភាព​សមគំនិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​លួច​ប្រេង​កំពង់​ផែ​យក​ទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយៗ​មក​ទល់​បច្ចុប្បន្ន​ បាន​ក្លាយជា​សេដ្ឋី​នៅ​ខេត្ត​ព្រះ​សីហ​នុ​មិន​ចាញ់​សេដ្ឋី​ផ្សេងៗ​ទៀត​ឡើយ​ ។​

​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មាន​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ ជា​អគ្គនាយក​ដុះ​ស្លែ​ បាន​ឲ្យ​ដឹង​ថា​ លោក​ ចាន់​ កាំ​ង​ ដែល​ជា​ប្រធាន​ស្ថានីយ៍​ប្រេង​ដុះ​ស្នឹម​របស់​កំពង់​ផែ​នោះ​ បាន​លួច​ប្រេងឥន្ធនៈ​កំពង់​ផែ​ក្នុង​មួយ​ឆ្នាំៗ​អស់យ៉ាង​តិច​ប្រមាណ​១​លាន​លី​ត្រ​ ដែល​ភាគច្រើន​ជា​ប្រេងម៉ាស៊ូត​ យក​ទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​ ដោយ​មានការ​ចូល​ដៃ​ចូល​ជើង​សមគំនិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កំពង់​ផែ​ ។​ លោក​ ចាន់​ កាំ​ង​ បាន​ប្រើប្រាស់​មនុស្ស​ជំនិត​របស់​ខ្លួន​ធ្វើ​សកម្មភាព​បូម​ប្រេងឥន្ធនៈ​ចេញពី​ស្ថានីយ៍​ប្រេង​ដឹក​តាម​រថយន្ត​ស៊ីទែន​យក​ទៅ​លក់​ចែកចាយ​នៅ​តាម​ទីផ្សារ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ប្រើ​វិធី​លួច​តាម​រយៈ​កុង​ទ័​រ​ប្រេង​នៅ​ពេល​ចាក់​ប្រេង​ឲ្យ​យានយន្ត​របស់​មន្ត្រីរាជការ​កំពង់​ផែ​ ចាក់​គ្រឿងចក្រ​របស់​កំពង់​ផែ​ និង​កប៉ាល់​ដែល​ចូល​ចត​នៅ​កំពង់​ផែ​ ។​

​ក្រុម​មន្ត្រីរាជការ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅពី​ការ​ធ្វើ​សកម្មភាព​លួច​ប្រេងឥន្ធនៈ​កំពង់​ផែ​តាម​រយៈ​ការ​ស៊ី​កិបកេង​កុង​ទ័​រយ​ក​ទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​អស់​ជា​ច្រើន​ឆ្នាំ​នោះ​ គឺ​លោក​ ចាន់​ កាំ​ង​ បាន​សមគំនិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​របស់​កំពង់​ផែ​ជា​គូកន​ ធ្វើការ​បំប៉ោង​ចំនួន​នៃ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​ក្នុង​កំពង់​ផែ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ដើម្បី​បាន​លេស​បញ្ជា​ទិញ​ប្រេងឥន្ធនៈ​ចូល​ សម្រាប់​ប្រើប្រាស់​ក្នុង​កំពង់​ផែ​ទាំងមូល​លើស​ពី​ចំនួន​ត្រូវការ​ជាក់ស្តែង​ ។​ មាន​ពេល​ខ្លះ​លោក​ ចាន់​ កាំ​ង​ បាន​បញ្ជា​ឲ្យ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ចេញពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ផ្គត់ផ្គង់​ឲ្យ​កំពង់​ផែ​ឆ្ពោះទៅ​កាន់​ទីផ្សារ​ ដោយ​មិន​ចាំបាច់​ដឹក​យក​មក​ស្តុក​ទុក​នៅ​ស្ថានីយ៍​ប្រេង​របស់​កំពង់​ផែ​ទៀត​ផង​ ។​

​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ អង្គភាព​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​មួយ​ឆ្នាំៗ​ បាន​បញ្ជា​ទិញ​ប្រេងឥន្ធនៈ​ចូល​សម្រាប់​បម្រើ​ឲ្យ​តម្រូវការ​របស់​កំពង់​ផែ​ និង​ផ្គត់ផ្គង់​កប៉ាល់​ នាវា​នានា​ចំនួន​ជាង​១០​លាន​លី​ត្រ​ ដែល​ក្នុង​នោះ​ជិត​៨០​ភាគរយ​ជា​ប្រេងម៉ាស៊ូត​ ។​

​ដោយ​មានការ​សមគំនិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​បក្ខពួក​ក្នុង​ការ​ធ្វើ​សកម្មភាព​លួច​ប្រេងឥន្ធនៈ​របស់​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុយ​ក​ទៅ​លក់​តាម​អំពើ​ចិត្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ គឺ​លោក​ ចាន់​ កាំ​ង​ បាន​ក្លាយជា​សេដ្ឋី​មានទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​មហាសាល​ មាន​ដីធ្លី​តម្លៃ​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក​ និង​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ឈ្មោះ​ឆ្នេរ​ជលសា​ នៅ​កណ្តាល​ក្រុងព្រះសីហនុ​ ។​

​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ សកម្មភាព​លួច​ប្រេងឥន្ធនៈ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុយ​ក​ទៅ​លក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​របស់​លោក​ ចាន់​ កាំ​ង​ នោះ​ តើ​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​បានដឹង​ដែរ​ឬទេ​ ឬ​ក៏​បើកដៃ​បិទ​ភ្នែក​ឲ្យ​លោក​ ចាន់​ កាំ​ង​ ប្រព្រឹត្ត​ដូច្នេះ​ ដើម្បី​បាន​ផលប្រយោជន៍​រួម​គ្នា​ ?

​ជុំវិញ​ការ​ចោទប្រកាន់​របស់​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ មក​លើ​លោក​ ចាន់​ កាំ​ង​ ប្រធាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ ចាន់​ កាំ​ង​ បាន​នៅឡើយ​ទេ​ ត្រឹម​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៤​នេះ​ ពីព្រោះ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ៕​

Lou-Kimchhun


Source from: www.dtn7.com

No comments:

Post a Comment