សាកសពបុរសវ័យ ៣០ឆ្នាំ សង្ស័យលង់ទឹកស្លាប់អណ្តែតទឹកទន្លេ មិនមាននរណាស្គាល់

ខេត្តកណ្តាល ៖ បុរសវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់អណ្តែតទឹកទន្លេបាសាក់ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបើតាមការពិនិត្យ របស់សមត្ថកិច្ចជំនាញ បង្ហាញថា នៅលើដងខ្លួនជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីនោះទេ សង្ស័យជនរងគ្រោះលង់ទឹកស្លាប់ នៅចំណុចខាងលើ ប្រមាណជា ២ថ្ងៃមុន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានភិនភាគ កម្ពស់ ១,៦៥ ម៉ែត្រ សម្បុរខ្មៅ ស្លៀកខោសជើងវែង ពាក់អាវយឺតពណ៌ខ្មៅ ហើយសាកសពជនរងគ្រោះ មិនដឹងជាស្លាប់អណ្តែតពីចំណុចណានោះទេ ស្រាប់តែមកទើ នៅមាត់ទន្លេក្នុងភូមិ-ឃុំ ខាងលើ ។ បន្ទាប់ពីត្រួតពិនិត្យ សាកសពរួច សមត្ថកិច្ចសូមអំពាវនាវ រកក្រុមគ្រួសារជនរងគ្រោះ បើមានភិនភាគ ដូចបង្ហាញខាងលើ សូមទំនាក់ទំនងជាមួយ នគរបាលស្រុកកៀនស្វាយ ដើម្បីមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com