មាន​ជម្លោះ​ជាមួយ​ប្តី​រឿង​ចិញ្ចៀនមាស ១​ជីក​ន្លះ លេប​ថ្នាំពុល​បញ្ចប់ជីវិត​ទាំង​វ័យក្មេង

មាន​ជម្លោះ​ជាមួយ​ប្តី​រឿង​ចិញ្ចៀនមាស ១​ជីក​ន្លះ លេប​ថ្នាំពុល​បញ្ចប់ជីវិត​ទាំង​វ័យក្មេង

​ខេត្តកណ្ដាល៖ស្ដ្រី​​ម្នាក់​​បាន​​លេប​​ថ្នាំ​ពុល​​ប​ញ្ចប់​ជី​វិតក្រោយ​ពេល​​ឈ្លោះ​ប្រ​កែ​កជា​មួយ​​ប្ដី​​បន្ដិ​ច​ប​ន្ដួចប​ណ្ដាល​ឱ្យ​​ស្លាប់​យ៉ាង​អា​ណោ​ច​អា​ធ័មពេល​​ប​ញ្ជូន​ទៅកាន់​​មន្ទីរ​ពេទ្យ​​ដើ​ម្បី​ស​ង្គ្រោះកាល​ពី​​វេ​លា​​ម៉ោង

​ខេត្តកណ្ដាល ៖ ស្ដ្រី​​ម្នាក់​​បាន​​លេប​​ថ្នាំ​ពុល​​ប​ញ្ចប់​ជី​វិត ក្រោយ​ពេល​​ឈ្លោះ​ប្រ​កែ​ក ជា​មួយ​​ប្ដី​​បន្ដិ​ច​ប​ន្ដួច ប​ណ្ដាល​ឱ្យ​​ស្លាប់​យ៉ាង​អា​ណោ​ច​អា​ធ័ម ពេល​​ប​ញ្ជូន​ទៅ កាន់​​មន្ទីរ​ពេទ្យ​​ដើ​ម្បី​ស​ង្គ្រោះ កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​៣០ នា​ទី​​រ​សៀ​ល ថ្ងៃ​ទី​​៣១ ខែ​មី​នា ឆ្នាំ​​២០​១៤ ស្ថិតនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។​

​ជនរងគ្រោះ​មានឈ្មោះ នាង ឡេង អាយុ ២៦​ឆ្នាំ ហើយ​ជនរងគ្រោះ ធ្លាប់​ប៉ង​សម្លាប់ខ្លួន លេបថ្នាំ​ពុល ៣​ដង​មកហើយ តែ​ត្រូវ​ក្រុមគ្រួសារ ជួយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាន់ ប៉ុន្ដែ​លើក​នេះ​បាន​ដាច់ខ្យល់​ស្លាប់ ពេល​កំពុង​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ។ មុនពេល​កើតហេតុ នៅវេលា​ម៉ោង ៩​និង​៣០ នាទី​ព្រឹក ថ្ងៃ​ដដែល ប្ដី​ជនរងគ្រោះ ត្រឡប់​មកពី​បើករថយន្ដ​ដឹក​អង្កាម លុះ​ពេលមកដល់​ផ្ទះ មិនឃើញ​ប្រពន្ធ ក៏​ប្រាប់​កូន​ឱ្យទៅ​ហៅ ពេលនោះ​ជនរងគ្រោះ​មកដល់​ផ្ទះ ក៏ ឈ្លោះ​ប្រ​កែក​ជាមួយ​ប្ដី រឿង​ចិញ្ចៀនមាស ១​ជីក​ន្លះ ។

​ក្រោយពេល​ឈ្លោះប្រកែក​គ្នា ជនរងគ្រោះ​ខឹង​ប្ដី​យ៉ាងខ្លាំង ហើយក៏​រត់ឡើង​ទៅលើផ្ទះ បិទ ទ្វារ​សម្ងំ​លេប​ថ្នាំពុល ដើម្បី​បញ្ចប់ជីវិត ។ ភ្លាមៗ​នោះ ប្ដី​ក៏​ហៅ​ម្ដាយ​ក្មេក ឱ្យមក​ជួយ​និង​មើល  ហើយក៏​នាំគ្នា​គាស់​ទ្វារផ្ទះ ឃើញ​ជនរងគ្រោះ​ដេក ដោយ​ក្បាលមាន​ហូរឈាម និង​ធុំក្លិន​ពុល​បែកពពុះមាត់ សល់​ដង្ហើម​តឹកៗ​។ ពេល​នោះ​ស្ដ្រី​ជា​ម្ដាយមីង បាន​សួរថា ហេតុអ្វី​បែកក្បាល ត្រូវ​ជនរងគ្រោះ​ឆ្លើយ​តិចៗ​ថា ពេល​លេប​ថ្នាំពុល ដួល​បោក​ក្បាល នឹង​សសរផ្ទះ ទើប​នាំគ្នា​ដឹក បញ្ជូន​ជន​រងគ្រោះ ទៅកាន់​មន្ទីរពេទ្យ តែ​អកុសល ជនរងគ្រោះ​បាន​ស្លាប់​តាមផ្លូវ បាត់ទៅហើយ ៕

Wat 310315



Source from: watphnom-news.com

No comments:

Post a Comment