ស្រវឹងលែងដឹងខ្លួន ប្រពន្ធចាប់កោសខ្យល់បានមួយសន្ទុះ ខ្មោចនាំទៅចងកស្លាប់តៃហោង
ខេត្តកំពង់ធំ៖បុរសម្នាក់ចងកធ្វើអត្តឃាតហើយបងប្អូនបានសន្និដ្ឋានថាប្រហែលជាខ្មោចចូលផងស្រវឹងស្រាផងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៥០ខេត្តកំពង់ធំ ៖ បុរសម្នាក់ចងកធ្វើអត្តឃាត ហើយបងប្អូនបានសន្និដ្ឋានថា ប្រហែលជាខ្មោចចូលផង ស្រវឹងស្រាផង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៥០ នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ នៅក្នុងផ្ទះតូចមួយខ្នង ដែលទើបតែនិងសាងសង់រួចថ្មីៗ ស្ថិតនៅក្នុភូមិព្រៃតាហូ សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ហើយក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។
ជនរងគ្រោះមានឈ្មោះ ផល វឿន ភេទប្រុស អាយុ២៤ ឆ្នាំបានចងកធ្វើអត្តឃាត នៅក្នុងផ្ទះរបស់ខ្លួន ហើយគេសង្ស័យថា ខ្មោចចូល។ ស្ត្រីជាប្រពន្ធឈ្មោះ ពេន សុក្ខី អាយុ២០ ឆ្នាំ បានឲ្យដឹងថា ខ្លួនជាមួយនិងប្តី ចាប់តាំងពីរៀបការរួច មិនដែលមានទំនាស់អ្វី នឹងគ្នានោះទេហើយពីក្បាលល្ងាចប្តីរបស់គាត់ បានផឹកស្រាបៀរអស់ជិតមួយកេះ លុះដល់ម៉ោងប្រហែលជា ៧យប់ មិនដឹងជាស្រវឹងស្រាខ្លាំងជោគជាំពេក ឬមួយក៏ត្រូវខ្មោចចូលនោះទេ ប្តីគាត់បានយកក្រមា ចងកធ្វើអត្តឃាតម្តងរួចមកហើយ តែត្រូវបានសាច់ញាតិ បងប្អូន ជួយសង្គ្រោះទាន់ពេល។
បន្ទាប់មកសាច់ញាតិបាននាំគ្នា ចាប់ជនរងគ្រោះកោសខ្យល់ ហើយស្ត្រីជាប្រពន្ធ បាននាំបងប្អូនទៅមើល គេប្រគំតន្ត្រីនៅស្តាតចាស់ ទុកឲ្យបុរសជាប្តី នៅផ្ទះដេកម្នាក់ឯង ព្រោះគាត់ស្រវឹងស្រាខ្លាំងពេក ស្រាប់តែមួយសន្ទុះក្រោយមក មានការភ្ញាក់ផ្អើលជាលើកទី២ ថា បុរសដែលជាប្តីគាត់ ឈ្មោះ ផល វឿន បានយកខ្សែកាបូប ពណ៌ខ្មៅ ចងកទៅនឹងធ្នឹមផ្ទះទៀតហើយ។ ពេលនោះបងប្អូនក៏នាំគ្នា យកកាំបិតកាត់ខ្សែរួចដាក់សពចុះ ដើម្បី ជួយសង្គ្រោះអាយុជីវិត តែគួរឲ្យសោកស្តាយ ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...