ពេលស្រវឹងនាំគ្នារួមរ័កក្បាច់ពិសេសៗ ឲ្យលុយខ្វះតែមួយម៉ឺនរៀល ក្លាយជារឿងចាប់រំលោភ

ខេត្តកំពង់ឆ្នាំង ៖ បុរសជនជាប់ចោទម្នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ក្រោយពីបានត្រូវរ៉ូវ ជាមួយស្ត្រីម្នាក់រួមភេទជាមួយគ្នាបាន ៣ដង ក្នុងពេលដើរលេងរាំវង់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ នៅទំនប់ជ្វាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនជាប់ចោទក្នុងរឿងនេះ មានឈ្មោះ ស៊ឹម ពៅ ហៅផាក់លូវ អាយុ ២៦ឆ្នាំ មានប្រពន្ធនិងកូន ២នាក់ រស់នៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ចំណែកស្ត្រីជាដើមបណ្តឹង អាយុ ២៤ឆ្នាំ មានកួនម្នាក់ រស់នៅក្នុងឃុំជាមួយគ្នា។ នៅយប់កើតហេតុ បុរសឈ្មោះ ស៊ឹម ពៅ បានទៅលេងរាំវង់ នៅទំនប់ជ្វាំង ចំណែកស្ត្រីដើមបណ្តឹង ទៅដើរលេងនៅពោធិអាឡើង លុះពេលត្រឡប់មកវិញ ក៏បានចូលមករាំលេង នៅក្នុងទំនប់ជ្វាំងដែរ។
ក្នុងពេលកើតហេតុ បុរសនិងស្ត្រីដើមចោទ បានទៅបត់ជើងតូច ជួបគ្នាក្នុងព្រៃជើងទំនប់ ក្រោយពីនិយាយត្រូវរ៉ូវគ្នា ពួកគេក៏បានរួមភេទជាមួយគ្នា ដោយប្រើក្បាច់ពិសេសៗទៀតផង ព្រោះតែស្រវឹងដូចគ្នា។ ក្រោយមកភាគីខាងស្រី បានអោយបុរសជាប់ចោទ ឌុបនាងទៅផ្ទះ ព្រោះមិត្តភក្តិរបស់នាង ដែលឌុបម៉ូតូដើរលេង បានទៅផ្ទះមុន បាត់អស់ទៅហើយ។ ពេលបុរសជាប់ចោទ ឌុបនាងទៅដល់ស្ពានអូរសណ្តាន់ ដោយមិនទាន់អស់អាល័យ ក៏បាននាំគ្នារួមភេទម្តងទៀត ដោយពួកគេបានប្រើ ក្បាច់ពិសេសៗទៅវិញទៅមក គឺគ្មានអ្នកណា ចង់រំលោភអ្នកណាឡើយ។
លុះព្រឹកឡើង ជនសង្ស័យបានយកលុយ ទៅអោយនាងចំនួន ៩ម៉ឺនរៀល តែពីយប់ត្រូវរ៉ូវគ្នាថា អោយនាង ១០ម៉ឺនរៀល។ ពេលយកលុយទៅចាយអស់ ស្រាប់តែនាងបានប្ដឹង សមត្ថកិច្ចរដ្ឋបាល នៅថ្ងៃ២១ ខែមេសា ទារយកលុយចំនួន ១លានរៀល ពេលគាត់គ្មានលុយបង់អោយ សមត្ថកិច្ចក៏បានបញ្ជូន មកកាន់ស្នងការនគរបាលខេត្ត ហើយប្តឹងទារឡើង ៣លានរៀល។ ករណីខាងលើនេះ គេយល់ថាជារឿង ស្រីប្រកាន់ ប្រុសប្រកែក ប៉ុន្តែតាមសាច់រឿង គឺជាការត្រូវរ៉ូវគ្នា ពេលទារលុយមិនបានដូចបំណង ទើបប្តឹងថា គេចាប់រំលោភ ពិតជាអយុត្តិធម៌សម្រាប់ប្រុសៗពេកហើយ៕
Source from: watphnom-news.com