បុរសជាសង្សារឈប់ស្រឡាញ់បែកចិត្តមានថ្មី យកខ្សែអង្រឹងចងក លើដើមឈើបញ្ចប់ជីវិត

ខេត្តបាត់ដំបង ៖ បុរសខ្ទើយម្នាក់តូចចិត្ត នឹងប្រុសជាសង្សារ ឈប់ស្រឡាញ់បែកចិត្តមានថ្មី បានយកខ្សែអង្រឹងចងក ជាមួយដើមឈើបេង ស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីម៉ោង ៤ព្រឹក ថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៤ នៅក្បែរផ្ទះជនរងគ្រោះ ក្នុងភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោក ឈិត សេង អធិការរងស្រុកសំពៅលូន បានអោយដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួន មានឈ្មោះ ឆ្មេញ សេន អាយុ ២៧ឆ្នាំ ។ វត្ថុតាងមានខ្សែអង្រឹង ប្រហែល ៣ម៉ែត្រចងជាប់ក នឹងដើមឈើបេង និងមានទុកលិខិតមួយច្បាប់ សរសេរថា ពេលខ្ញុំស្លាប់ សូមបងតេទៅលេខនេះផង ០៩៦ ២៧៣ ៥១៥៧ ថាខ្ញុំស្លាប់ហើយ ខ្ញុំលាហើយ ខ្ញុំសូមអរគុណបងទាំងពីរ គ្មាននរណា ល្អជាងបងយើងទេ ។
សាច់ញាតិសព បានអោយដឹងថា កន្លងមកជនរងគ្រោះ បានលួចមាស ប្រាក់ជាច្រើន និងម៉ូតូយកទៅលក់ដើរលេង ហើយក្រោយចូលឆ្នាំខ្មែរ ជនរងគ្រោះបានមកផ្ទះ ត្រូវបងប្អូនស្តីបន្ទោសថា ឈប់អោយចូលផ្ទះ ។ លុះព្រឹកឡើង ក៏ត្រូវអ្នកជិតខាងប្រាប់ថា ប្អូនប្រុសបានចងក នៅដើមឈើស្លាប់ហើយ ទើបពួកខ្លួនរាយការណ៍ ទៅសមត្ថកិច្ច ឲ្យមកពិនិត្យសាកសព ហើយរឿងចងកសម្លាប់ខ្លួននេះ ប្រហែលជាចាញ់បោកប្រុសស្នេហ៍៕
Source from: watphnom-news.com