បន្ទប់ផ្ទះជួលនិងតូបលក់ដូរជាច្រើន នៅផ្សារអន្លង់វែង ត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់

ខេត្តឧត្តរមានជ័យ ៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋ ២ខ្នង ធ្វើអំពីឈើ ជាលក្ខណៈបន្ទប់ផ្ទះជួល តូបលក់ដូរជាច្រើន និងផ្ទះថ្ម ២ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះសន្ធោសន្ធៅ បំផ្លាញខ្ទេចគ្មានសល់ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅផ្សារអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នា ចេញមកជួយអន្តរាគមន៍ ដោយអ្នកខ្លះ បានយកធុងទឹក និងម៉ាស៊ីន មកបូបទឹក មកជួយបាញ់ពន្លត់ផងដែរ តែមិនអាចគ្រប់គ្រងបាន ព្រោះភ្លើងកាន់តែឆាបឆេះ សន្ធោរសន្ធៅ បន្តរាលដាល ឆេះផ្ទះឈើ ២ខ្នង និងបន្ទប់ផ្ទះជួលជាច្រើនបន្ទប់ ឆេះម៉ត់គ្មានសល់។ យ៉ាងណាក៏ដោយ ហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនិងស្លាប់នោះទេ៕
Source from: watphnom-news.com