រូបឈុតឆាកក្តៅសាច់របស់និស្សិតស្រី UME ដែលបង្ហោះក្នុង Facebook បានលុបចោលពី Timeline ហើយ ក្រោយរងការរិះគន់

រូបឈុតឆាកក្តៅសាច់ជាមួយបុរសកំពូលស្នេហ៍សំណព្វចិត្តរបស់ខ្លួនដោយគ្មានសម្លៀកបំពាក់ជាប់ប្រាណ ដែលនិស្សិតស្រីនៃសាកលវិទ្យាល័យ UME ម្នាក់បានយកមកបង្ហោះចែកជូនគេមើលទាំងឥតអៀនខ្មាស ក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗនោះ ត្រូវបាននាងលុបចោលពី Timeline វិញហើយ ក្រោយទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេង Facebook ជាពិសេសមិត្តភក្តិរបស់នាងដែលបានសិក្សារៀនសូត្រជាមួយគ្នារួចមក ។
ទិន្នន័យនៅក្នុង Timeline របស់ Account មួយឈ្មោះ A Nich Doli ដែលអះអាងថា ជានិស្សិតស្រីសិក្សានៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)នោះ មុនពេល Post រូបឈុតឆាកក្តៅសាច់ស្រាតននលគក(ទំនងដូចជាក្រោយពេលងូតទឹកជម្រះកាយរួច)ជាមួយបុរសកំពូលស្នេហ៍សំណព្វចិត្តរបស់នាងដ៏គួរឲ្យស្រើបស្រាល គឺបាន Post រូបថើបគ្នានៅលើគ្រែជាមុន ដោយប្រើពាក្យពេជ្រថា "មុននឹង Kikilu សុំ Post ជាមួយបងសម្លាញ់" ។
ក្រោយពីគេហទំព័រសារព័ត៌មានដើមត្នោត(DTN7.COM) បានចុះផ្សាយនាំឲ្យមានការរិះគន់ទៅលើរូបឈុតឆាកក្តៅសាច់ និងរិះគន់ធ្ងន់ៗទៅលើម្ចាស់រូបឥតកេរ្តិ៍ខ្មាសជានិស្សិតស្រីនោះរួចមក ប្រហែលជា១ម៉ោងក្រោយ នាងក៏បានលុបរូបអាសអាភាសនេះចេញពី Timeline ទាំងស្រុង ហើយឆ្លើយដោះសាថា "សូមមិត្តភក្តិទាំងអស់គ្នាកុំយល់ច្រឡំឲ្យសោះ គឺគេកាត់តរូបភាពខ្ញុំទាំងពីរនាក់ទេ គេចង់ធ្វើបាបខ្ញុំហើយ សូមមិត្តទាំងអស់កុំនាំគ្នា Share ទៀត" (Sic!) ។ ប៉ុន្តែគ្មាននរណាជឿទេ គឺត្រូវបាន Account ខ្លះ Comments តបវិញថា "កាត់តអី ដូចរូបថតដើមម្ល៉េះ ? មិនមែនកាត់តទេ ជារូបថតពិតៗ…" និងមានអ្នកខ្លះទៀតរិះគន់ថា Post រូបអាសអាភាសក្នុង Timeline របស់ខ្លួនហើយ ដោះសាថា មានគេកាត់តរូបភាពក្នុងបំណងធ្វើបាបដល់ខ្លួន គឺមិនខុសពីដើរស្រាតហើយហាមគេមិនឲ្យមើលនោះទេ ។
ឥឡូវ រូបឈុតឆាកក្តៅសាច់របស់និស្សិតស្រី UME ជាមួយគូសេ្នហ៍សំណព្វចិត្តក្នុង Facebook បានបញ្ចប់ហើយៗម្ចាស់រូបថតក៏ទទួលរងការរិះគន់មិនស្ទើរដែរ តែសង្ឃឹមថា ថ្ងៃក្រោយកុំឲ្យកើតមានតទៅទៀត ៕
Source from: www.dtn7.com