ក្រុម​ជម្រើសជាតិ​ដែល​នឹង​បន្ត​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ក្នុង​ World​ Cup​ 2014

ក្រុម​ជម្រើសជាតិ​ដែល​នឹង​បន្ត​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ក្នុង​ World​ Cup​ 2014

​ការ​ប្រកួត​សម្រាប់​វគ្គ​១៦​ក្រុម​ក្នុង​ World​ Cup​ 2014​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​ ដែល​ជា​គូ​ចុង​ក្រោយបង្អស់​នោះ​បាន​បញ្ចប់​រួច​ហើយ​ គឺ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ស្វី​ស​ក្នុង​លទ្ធផល​(១-០)​នៃ​ម៉ោង​បន្ថែម​ និង​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​កបាន​ឈ្នះ​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក​ក្នុង​លទ្ធផល​(២-១)​នៃ​ម៉ោង​បន្ថែម​ដូច​គ្នា​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​(Argentina)​ និង​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​(Belgium)​ត្រូវ​បន្ត​ប្រកួត​ជាមួយ​គ្នា​នៅ​វគ្គ​៨​ក្រុម​តទៅ​ទៀត​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​ ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​ស្វី​ស​(Switzerland)​និង​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក​(USA)​ ហាលអាវ​ដឹក​ដៃ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​ ។​

​ក្រុម​ជម្រើសជាតិ​ដែល​នឹង​បន្ត​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ក្នុង​ World​ Cup​ 2014​ តទៅ​ទៀត​ រួម​មាន​ ៖

១-​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​(​ជា​ម្ចាស់ផ្ទះ​)​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

២-​ក្រុម​ជម្រើសជាតិ​បារាំង​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

៣-​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​ នៅ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

៤-​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ នៅ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​សូម​បញ្ជាក់​ជូន​ថា​ បើ​ក្រុម​ជម្រើសជាតិ​ណាមួយ​ទទួល​បាន​ជ័យជម្នះ​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ​ នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ ក្រោយ​ការ​ទទួល​បាន​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អា​មេ​រិ​ក​ពេល​ឈ្នះ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ និង​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ពេល​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​មក​ ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ ៕​

Argentina-switzerland Belgium-USA


Source from: www.dtn7.com

No comments:

Post a Comment