សំណុំរឿង​បុគ្គល​ ធាន​ វុ​ទ្ធី​ តួអង្គ​បោកប្រាស់​និង​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​យ៉ាង​ល្បីល្បាញ​ត្រូវ​បញ្ចប់​ត្រឹម​សុំ​ទោស​ ?

សំណុំរឿង​បុគ្គល​ ធាន​ វុ​ទ្ធី​ តួអង្គ​បោកប្រាស់​និង​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​យ៉ាង​ល្បីល្បាញ​ត្រូវ​បញ្ចប់​ត្រឹម​សុំ​ទោស​ ?

​ដោយ​សំងំ​គេចខ្លួន​មួយ​រយៈ​ ខណៈ​ពេល​ក្រសួង​ធម្មការ​និង​សាសនា​ចុះ​ត្រួតពិនិត្យ​ភា​ព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​បុគ្គល​ម្នាក់​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​ព្រះរាជា​ ឋិត​ក្នុងភូមិ​កំពង់​គរ​ ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ រហូត​ដល់​លទ្ធផល​ចុង​ក្រោយ​ ក្រសួង​ធម្មការ​និង​សាសនា​បាន​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​នូវ​កំហុសឆ្គង​របស់​បុគ្គល​ ធាន​ វុ​ទ្ធី​ ជា​អ្នក​ដើរតួ​បោកប្រាស់​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ និង​បំផ្លិចបំផ្លាញ​កិត្យានុភាព​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ស្រាប់តែ​បាន​លេចមុខ​ចេញ​មក​វិញ​ បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ឲ្យ​អាជ្ញាធរ​ស្វែងរក​តាម​ចាប់ខ្លួន​ និង​"​វាយ​ខ្នោះ​"​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ហើយ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​"​វាយ​ខ្នោះ​"​ដូច​ការ​លើក​ឡើង​របស់​បុរស​ខ្លាំង​នោះ​ទេ​ គឺ​បាន​ត្រឹម​បើកផ្លូវ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ និង​សារភាព​អំពី​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​គ្រប់យ៉ាង​ និង​សុំ​ទោស​នៅ​ចំពោះ​ព្រះ​ភក្ត្រ​សម្តេចព្រះ​ពោធិ៍​វាំង​ អំ​ លឹ​ម​ហេង​ និង​ចំពោះ​មុខ​ឯកឧត្តម​ ផៃ​ ប៊ុ​ន​ឈឿ​ន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ នា​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ប៉ុណ្ណោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ ។​

​ឯកឧត្តម​ ផៃ​ ប៊ុ​ន​ឈឿ​ន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ បាន​សារភាព​ទទួលស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ពុំគប្បី​គ្រប់យ៉ាង​ចំពោះ​ព្រះពុទ្ធ​សាសនា​ និង​បាន​យល់ព្រម​ឲ្យ​គណៈកម្មការ​ចម្រុះ​ធ្វើការ​កែ​លំអ​គ្រប់​រចនាប័ទ្ម​នានា​នៅ​ក្នុង​វត្ត​ទួល​ព្រះរាជា​ ។​ ឯកឧត្តម​អភិបាល​ខេត្តកណ្តាល​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ក៏​តម្រូវ​ឲ្យ​មានការ​សុំ​ទោស​នៅ​ចំពោះ​មុខ​ឯកឧត្តម​ មិន​ ឃិ​ន​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​នៅ​ថ្ងៃស្អែក​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៤​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​ពុទ្ធសាសនិកជន​ទាំងឡាយ​បាន​សម្តែង​នូវ​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ដែល​មិន​សម្រេច​"​វាយ​ខ្នោះ​"​ និង​ផ្តន្ទាទោស​តាម​ច្បាប់​ទៅ​លើ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ តាម​ការ​អះអាង​ក្អេងក្អាង​របស់​បុរស​ខ្លាំង​តាម​ក្បាល​មេក្រូ​ បែរជា​បិទ​សំណុំរឿង​បញ្ចប់​ត្រឹម​"​សុំ​ទោស​"​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អះអាង​របស់​បុរស​ខ្លាំង​ក្លាយជា​"​គ្មាន​តម្លៃ​"​សាប​ដូច​ទឹក​ទន្លេបាសាក់​ ដ្បិត​បុគ្គល​ ធាន​ វុ​ទ្ធី​ បាន​ដើរតួ​ជា​អ្នក​បោកប្រាស់​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ និង​បំផ្លិចបំផ្លាញ​កិត្យានុភាព​ព្រះពុទ្ធ​សាសនា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​ក៏​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ បុគ្គល​ ធាន​ វុ​ទ្ធី​ មាន​បក្ខពួក​ខ្នង​ការពារ​ក្រាស់​ និង​មាន​លុយកាក់​ច្រើន​សន្ធឹក​បាន​មក​ពី​ការ​បោកប្រាស់​ពុទ្ធសាសនិកជន​ យក​ទៅ​សូកប៉ាន់​ក្រុម​មន្ត្រី​ពុក​រលួយ​ឲ្យ​ទន់​ចិត្ត​លែង​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ តែ​ម្តង​ ៕​

Thean-Vuthy-Kan1Thean-Vuthy-Kan Thean-Vuthy-160


Source from: www.dtn7.com

No comments:

Post a Comment